ក្រុមសមាជិកាព្រឹទ្ធសភា បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រុម ក្រោមអធិបតីភាពលោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកា ដើម្បីពិនិត្យ ពិភាក្សាលើរបៀបវារៈចំនួន៣ រួមមាន៖១.បូកសរុបរបាយការណ៍ស្តីពីលទ្ធផលសកម្មភាពការងារប្រចាំឆ្នាំ២០២៥របស់ក្រុមសមាជិកាព្រឹទ្ធសភា។២.ពិនិត្យផែនការសកម្មភាពការងារ ក្រុមសមាជិកាព្រឹទ្ធសភាប្រចាំឆ្នាំ២០២៦។៣.បញ្ហាផ្សេងៗ។
កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា នាព្រឹកថៃ្ងសុក្រ ៩រោច ខែកត្តិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន